មន្រ្ដីផ្នែកទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងពិនិត្យទីតាំងសម្រាប់សង់ស្ថានីយ៍ទឹកស្អាត

ចែលរំលែក

ខេត្តបាត់ដំបង៖ នាថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ុន លីហួ អនុប្រធានការិយាល័យផ្គត់ផ្គង់ទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងមន្រ្តីសម្របសម្រួលគម្រោង ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ព្រមទាំងតំណាងក្រុមហ៊ុនទទួលការសាងសង់បានអញ្ជើញទៅពិនិត្យជាក់ស្ដែងទីតាំងចំនួន ៣កន្លែងសម្រាប់សាងសង់ស្ថានីយ៍ផលិតទឹកស្អាត ក្នុងនោះមានគម្រោងស្ថានីយ៍ផលិតទឹកផឹកចំនួន ១កន្លែង និងប្រពន្ធ័ចែកចាយទឹកសហគមន៍ចំនួន ២កន្លែង ស្ថិតនៅភូមិស៊ុង១ និងភូមិកញ្ចាំង ឃុំស៊ុង និងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ