កញ្ញា ច័ន្ទថេត សុខាទេវា និងមន្ត្រីពាក់ព័ន្ធអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស ស្តីពីការប៉ាន់ស្មានកម្មវិធីតាមដានរួមគ្នាសម្រាប់ប៉ាន់ស្មានសូចនាករទឹកស្អាតនិងអនាម័យកម្រិតគ្រួសារ
- ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍០៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស អមដោយ មន្ត្រីនៃនាយកដ្ឋានថែទាំសុខភាពជនបទ និងមន្រ្តីនៃនាយកដ្ឋានផ្តត់ផ្គង់ទឹកជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស ស្តីពីការប៉ាន់ស្មានកម្មវិធីតាមដានរួមគ្នាសម្រាប់ប៉ាន់ស្មានសូចនាករទឹកស្អាតនិងអនាម័យកម្រិតគ្រួសារ ក្រោមអធិបតីភាពឯកឧត្តម ទ្រី ឬទ្ធា អគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ក្រសួងជំនាញពាក់ព័ន្ធ និងអង្គការដៃគូចំនួន ២៤រូប ស្រ្តី៨រូប ដែលកម្មវិធីនេះឧបត្ថម្ភគាំទ្រដោយអង្គការ UNICEF ។
ការរៀបចំសិក្ខាសាលានេះឡើងដើម្បីពិភាក្សាទៅលើប្រភពទិន្នន័យ លទ្ធភាពដែលអាចរកទិន្នន័យ ការធ្វើចំណាត់ទិន្នន័យ រួមទាំងវាស់វែងសូចនាករសម្រាប់គាំទ្រដល់យន្តការរាយការណ៍ទិន្នន័យទាំងថ្នាក់ជាតិ និងអន្តរជាតិ ប្រកបដោយភាពត្រឹមត្រូវ និងទាន់ពេលវេលា។