ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ (ODF)

ចែលរំលែក

ខេត្តប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាអធិបតី ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ (ODF)  នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដោយមានការចូលរួមពី ឯកឧត្តម ងួន លីណាអភិបាលរង នៃគណៈអភិបាលខេត្ត , លោក លន់ សាយតេង,លោក ហ៊ត ឫទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនផងដែរ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី៖

– លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតំណាងមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអង្គការដៃគូពាក់ព័ន្ធក្នុងខេត្ត លោក-លោកស្រីអភិបាល អភិបាលរងស្រុក/ក្រុងទាំង២ ក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ៥៧ នាក់ ស្រី ១៤ នាក់។

ជាលទ្ធផល៖

១- បទបង្ហាញពីនីតិវិធីគោលការណ៍ (ODF)

២- ក្រុមការងារថ្នាក់ជាតិ បានធ្វើបទបង្ហាញ ពីលទ្ធផល ចុះផ្ទៀងផ្ទាត់ (ODF) ខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យមាន ៩៧% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួមមាន ៣%។

៣- កម្រិតឆ្លើយតប តាមបទដ្ឋានអញ្ញត្រកម្មអនាម័យទាំង៧ នៃគោលការណ៍ណែនាំថ្នាក់ជាតិមាន ៨៨%

៤- ពិគ្រោះយោបល់ និងឯកភាពទទួលយកលទ្ធផលចុះផ្ទៀងផ្ទាត់ខេត្តប៉ៃលិន ជាខេត្តទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បឋមចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ ។

៥- រដ្ឋបាលខេត្ត គ្រោងរៀបចំប្រារព្វពិធីអបអរសាទរ និងប្រកាសទទួលស្គាល់ខេត្តប៉ៃលិន សម្រេចបាន (ODF) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ