ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានស្ថាបនាលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ នៅខេត្តកំពង់ចាម
- ១០ នាទីមុន ថ្ងៃទី១ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កេីត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានស្ថាបនាលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ២, ៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ចញ្ចេីមផ្លូវក្រាលដីល្បាយក្រួសសងខាង ម្ខាងៗ ១ម កម្រាស់ ០,២ម៉ែត្ត និងសាងសង់លូមូលមុខបីចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០២កន្លែង ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលេី ខេត្តកំពង់ចាម ។
ពិធីបេីកការដ្ឋាននេះមានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹកេលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាមគ្គុទេសឯក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំបន្តរវេន ប្រកបដោយគតិបណ្ឌិត និងថាមពល និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដល់ផលដោយប្រការណាមួយក្នុងអំឡុងពេលការងារចុះបើកការដ្ឋានការងារលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ នេះផងដែរ៕