ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានស្ថាបនាលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ នៅខេត្តកំពង់ចាម
១០ នាទីមុន ថ្ងៃទី១ ខែកុម្ភៈ ២០២៥
ខេត្តព្រះវិហារ៖នាថ្ងៃព្រហស្បតិ៍ត ២កើត ខែ មាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលប្រជុំប្រាសាទព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក/លោកស្រី ប្រធានប្រធានមន្ទីរ លោកអភិបាល អភិបាលរងក្រុងស្រុក ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូ សរុប ៣២នាក់ ស្រី៦នាក់។