លោក ហ៊ សូរិន ដឹកនាំមន្ត្រីគម្រោង SAAMBATខេត្តកំពត ចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវកៅស៊ូ ពីរជាន់ (DBST) និងផ្លូវបេតុង
- ១ ថ្ងៃមុន ថ្ងៃទី២៨ ខែមករា ២០២៥
- សកម្មភាពមន្ទីរ
ខេត្តកំពត ៖ នាថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៥ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជននទខេត្តកំពត និងមន្ត្រីគម្រោង SAAMBAT ខេត្តកមពត ចំនួន២រូប បានចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ប្រវែងសរុប ២៦,៧៤១ គ.ម ដែលកំពុងអនុវត្តដោយក្រុមហ៊ុនបន្ទាយស្រី និងក្រុមហ៊ុន វិស្វកម្ម សំណាង។ ជាលទ្ធផលសម្រេចបាន ៖
១. ផ្លូវពីក្បាលរមាស -ចក្រីទីង មានប្រវែងសរុប ១១,៣៤៥ គ.ម អនុវត្តដោយក្រុមហ៊ុនបន្ទាយស្រី សម្រេចបានលទ្ធផល ៩៥%
២.ក្រុមហ៊ុន វិស្វកម្ម សំណាង ស្ថាបនាផ្លូវចំនួណ ៤ខ្សែ ប្រវែងសរុប ១៥,៣៩៦ គ.ម សម្រេចបានលទ្ធផល ៧៦% រួមមានដូចខាងក្រោម ៖
– ផ្លូវពីត្រពាំងព្រីង -កណ្តោល មានប្រវែង ៤,៨២៤ គ.ម
– ផ្លូវពីវត្តតូប-បុស្សញិញ មានប្រវែង ២,០១៧ គ.ម
– ផ្លូវពីកូនសត្វ -ចំការបារាំង មានប្រវែង ៥,០០០ គ.ម
– ផ្លូវពីចំការបារាំង-ព្រៃធំ មានប្រវែង ៣,៥៥៥ គ.ម។