ឯកឧត្តម សួស គង់ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណ:វិស្វករកម្ពុជា

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណ:វិស្វករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងសមាជិកនៃអង្គប្រជុំជាច្រើនរូបទៀត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ