ឯកឧត្តម សាន វិសាល ដឹកនាំមន្រ្តីបច្ចេកទេសដើម្បីចុះត្រួតពិនិត្យលទ្ធផល និងវឌ្ឍនភាពការងារសាងសង់ផ្លូវ និងស្រះ ស្ថិតក្នុងខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង

ចែលរំលែក

ថ្ងៃអង្គារ-ថ្ងៃព្រហស្បតិ៍ ០៨-១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU) ព្រមទាំងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ដើម្បីចុះត្រួតពិនិត្យលទ្ធផល និងវឌ្ឍនភាពការងារសាងសង់ផ្លូវ និងស្រះ ស្ថិតក្នុងខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង រួមមាន៖

–  ស្រះ CP022 CP023 CP024 CP015 ដែលស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។

–  ខ្សែផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST (ផ្លូវជាតិលេខ៤៨ – ថ្មបាំង)   និងបេតុងសរសៃដែក មានប្រវែង ២៦គីឡូម៉ែត្រ និង១០០ម៉ែត្រ តភ្ជាប់ពីភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដល់ភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ជាលទ្ធផល ការងារសាងសង់ផ្លូវបានសម្រេច ៤៥.០០%

–  ខ្សែផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBST (សំបូរ – ភ្នំព្រាល) និងមានផ្នែកខ្លះជាបេតុងសរសៃដែក មានប្រវែង ១៥គីឡូម៉ែត្រ និង៤៣៨ម៉ែត្រ តភ្ជាប់ពីភូមិសំបូរ ឃុំសាលាក្រៅ ទៅដល់ភូមិព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តបៃលិន។

–  ចុះពិនិត្យស្រះទឹក CP016 CP010 CP007 ដែលត្រូវបានជីករួចរាល់ និងបន្តធ្វើការងារសំណង់ដូចជា របង ទ្វារ អាងចម្រោះ និងការដាំស្មៅតាមជើងទេរជាដើម។

–  ខ្សែផ្លូវ  (ផ្លូវជាតិលេខ៥ – គោកក្រួស) ភ្ជាប់ពីភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ទៅដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងសរសៃដែកផ្នែកខ្លះ  ដែលមានប្រវែងសរុប ២០,១៩៥ គីឡូម៉ែត្រ និងទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន Lim Meng Construction & Import Export Co., Ltd.។

–  ការងារជួសជុលក្នុងកំឡុងពេលធានានៃខ្សែផ្លូវ Batch1 Lot1 (ទឹកចេញ-ស្រែសា) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) មានប្រវែង ១១ គីឡូម៉ែត្រ និង ០៨៥ ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd. Import Export Transportation and Construction។

 

ក្រោយចុះពិនិត្យតាមទីតាំងខាងលើរួចមកឯកឧត្តមរដ្ឋលេខាធិការ បានណែនាំអោយក្រុមហ៊ុនសាងសង់កែលម្អចំណុចខ្វះខាតរបស់ខ្លួន និងត្រូវអនុវត្តតាមកិច្ចសន្យាសាងសង់។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ