លោក សំ នីតូ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ

ចែលរំលែក

ខេត្តស្វាយរៀង៖ នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង បានដឹកនាំមន្ត្រីការិយាល័យផ្លូវជនបទរបស់មន្ទីរ ចូលរួមជាមួយ លោកអភិបាលរងស្រុករមាសហែក ទីប្រឹក្សាគម្រោងប្រចាំការដ្ឋាន (SP1) និង តំណាងក្រុមហ៊ុនទទួលការសាងសង់ Shanghai Construction Group Co., Ltd ចុះពិនិត្យមើលវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ រួមមាន៖ ផ្លូវ(ចន្រ្តី_ម្រាម) ប្រវែង 12.430 km និង ផ្លូវ(អំពិល_គគីរ) ប្រវែង 11.859 km ស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង របស់គម្រោងគាំទ្រនិរន្តភាពហេដ្ឋរចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្ម កសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តសម្រេចបានលទ្ធផល ប្រមាណ ៥,៦៨%។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ