
ឯកឧត្តម ផូ ផារិទ្ធ ដឹកនាំមន្ត្រីជំនាញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី លទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា
- ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី លទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១៧០ រូប ។
គួរបញ្ជាក់ផងដែរថាសិក្ខាសាលានេះ មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍អន្តរជាតិក្នុងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រកបដោយចីរភាព ។