
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ម៉ោង ៥:៤៩ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។
សូមជម្រាបជូនផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យសាធារណការ និងដឹកជញ្ជូន រយៈពេល ០២ថ្ងៃ គឺថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៥ ដែលពិធីបើកសន្និបាតក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ អង្គសន្និបាត បានប្រព្រឹត្តទៅដោយមានការពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នាលើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និងដឹកជញ្ជូនដែលក្រសួងសម្រេចបាន, ការពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំឱ្យមានប្រសិទ្ធភាពផងដែរ៕