
ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលម្អិតលើកម្មវត្ថុ វិធីសាស្ត្រសិក្សា និងលទ្ធផលរំពឹងទុកនៃការសិក្សាលើប្រធានបទ “ការតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល”
- ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ម៉ោង ៣:៥០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយកញ្ញាឱសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលម្អិតលើកម្មវត្ថុ វិធីសាស្ត្រសិក្សា និងលទ្ធផលរំពឹងទុកនៃការសិក្សាលើប្រធានបទ “ការតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល” នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ភក្តី សម្បូរណ៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន គ.ស.ស ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សរុប ៦០នាក់ ចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីប្រមូលធាតុចូល ផ្អែកលើភស្តុតាងដើម្បីគាំទ្រដល់ការកំណត់សូចនាករសំខាន់ៗ និងការរៀបចំតាមដាន វាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ៕