លោក ទូច ស៊ីផាត បានរៀបចំកិច្ចប្រជុំជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ដើម្បីផ្ដល់ព័ត៌មានពីគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)

ចែលរំលែក

ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកំពត៖  នាថ្ងៃព្រហស្បតិ៍ ៣រោច សុក្រ ៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ ២០២៥ លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) រួមជាមួយក្រុមការងារបច្ចេកទេសគម្រោង និងក្រុមការងារគម្រោងរបស់មន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តកណ្តាល តែកែវ និងខេត្តកំពត បានរៀបចំកិច្ចប្រជុំជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ តំណាងប្រជាពលរដ្ឋទទួលផលផ្ទាល់ពីគម្រោង តំណាងសេវាករអគ្គិសនី និងទឹកស្អាត នៅក្នុងមូលដ្ឋានស្តីពី ដំណើរការ និងបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវជនបទ នៃគម្រោង SAAMBAT ដែលត្រូវចាប់ផ្តើមការងារសាងសង់ពី ខែមករា ២០២៥ និងត្រូវបញ្ចប់ក្នុងខែមករា ២០២៦ ដូចខាងក្រោម៖

 

– នៅសាលាឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ដែលមានផ្លូវចំនួនមួយខ្សែ (ព្រែកឃុត-ចុងកោះគរ) ត្រូវសាងសង់ក្រាលបេតុង ប្រវែង ៤,០៧គម

 

-នៅសាលាឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលមានផ្លូវចំនួនមួយខ្សែ (ភូមិពោន-វត្តក្រពុំឈូក) ត្រូវសាងសង់ក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៦,៧៨គម និងកំពង់ដរសហគមន៍ចំនួន ១កន្លែ

 

– នៅវត្តវត្តប្រាងសុវណ្ណ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានផ្លូវចំនួនមួយខ្សែ (វត្តប្រាងសុវណ្ណ-វត្តចំប៉ី) ត្រូវសាងសង់ក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨,៥៤គម និងកន្លែងប្រមូលផ្តុំកសិផល (មាន់និងបន្លែ)ចំនួន ២កន្លែង

 

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីផ្ដល់ជាព័ត៌មានជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទទួល ផលអំពី ដំណើរការ និងបទដ្ឋានបច្ចេក ទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើ និងស្នើឱ្យមានការចូលរួមសហការល្អជាមួយក្រុមការងារគ្រប់គ្រងគម្រោងថ្នាក់ក្រសួង ថ្នាក់ខេត្ត ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស នៅក្នុងពេលសាងសង់ ដើម្បីធ្វើឱ្យការងារសាងសង់អាចដំណើរទៅដោយរលូនតាមផែនការ និងមានគុណភាពស្របតាមបទដ្ឋានបច្ចេកទេស។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ