កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ
៧ នាទីមុន ថ្ងៃទី១៤ ខែមករា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងវាយតម្លៃលើការងារមជ្ឍមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ ដោយមានការចូលរួមពី លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍,លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនបទ, លោកនាយកមជ្ឍមណ្ឌល លោក នាយករង និងប្រធានការិយាល័យនៃមជ្ឍមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ សរុប ចំនួន ៩រូប។
កិច្ចប្រជុំនេះបានពិភាក្សា និងពិនិត្យពីវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរបស់មជ្ឍមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េផងដែរ៕