លោក អឿន ធារិទ្ធ និង លោក Shin Yonghwa នាយករង KOICA ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើកទិសដៅបន្តនៃការងារអនុវត្តគម្រោង
- ១ ម៉ោងមុន ថ្ងៃទី១១ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង៖ នាថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និង លោក Shin Yonghwa នាយករង KOICA ប្រចាំនៅកម្ពុជា ដែលជាសហប្រធាន អង្គភាព អនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយ:ការអភិវឌ្ឍ សហគមន៍ជនបទចម្រុះ” បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើកទិសដៅបន្តនៃការងារអនុវត្តគម្រោង ដោយមានការ អញ្ជើញចូលរួមពី លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ជាសមាជិកគណៈកម្មការដឹកនាំការអនុវត្តគម្រោង លោក Roh Kyunghoo ប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង និងមន្ត្រី សម្របសម្រួលគម្រោង សរុប ២១នាក់ ស្រី៤នាក់។
ក្នុងកិច្ចប្រជុំបានពិភាក្សាអំពី៖
១.វឌ្ឍនភាពគម្រោងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត
២.គម្រោងផែនការអភិវឌ្ឍន៍ភូមិ
៣.ផែនការស្រង់ទិន្នន័យភូមិគំរូគន្លឹះ
៤.បញ្ហាផ្សេងៗ។