ឯកឧត្ដម យឹម ជុង អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ( ODF)
- ៣ ម៉ោងមុន ថ្ងៃទី១០ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ ៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ( ODF) សម្រាប់ខេត្តកំពង់ធំ ។
អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមាន លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក តាន់ វាសនា ប្រធានស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ និងអង្គការដៃគូក្នុងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុកទាំង៩ ក្រុមប្រឹក្សាឃុំសរុប ១០១ នាក់ ស្រី ២៦ នាក់។
អង្គសិក្ខាសាលាសម្រេចបានលទ្ធផលដូចខាងក្រោម ៖
១- បានធ្វើបទបង្ហាញពី នីតិវិធីគោលការណ៍ នៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
២- បានធ្វើបទបង្ហាញ ពីលទ្ធផល ចុះផ្ទៀងផ្ទាត់ (ODF) តាមខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់អនាម័យមាន ៩៣,២០% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួមមាន ៦,៨០%។
៣- កម្រិតឆ្លើយតប តាមបទដ្ឋានអញ្ញត្រកម្មអនាម័យទាំង៧ នៃគោលការណ៍ណែនាំថ្នាក់ជាតិមាន ៨៨%
៤- ពិគ្រោះយោបល់និងឯកភាពទទួលយកលទ្ធផលចុះផ្ទៀងផ្ទាត់សម្តាប់ខេត្តកំពង់ធំ ជាខេត្តទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បឋមចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះតទៅ ។
៥- រដ្ឋបាលខេត្ត គ្រោងរៀបចំប្រារព្វពិធីអបអរសាទរ និងប្រកាសទទួលស្គាល់ខេត្តកំពង់ធំ សម្រេចបាន (ODF) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ៕