ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរទន្លេសាប និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥  ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាសមាជិកអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរទន្លេសាប និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។

 

កិច្ចប្រជុំរៀបចំឡើងនៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកអាជ្ញាធរទន្លេសាប ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប អភិបាលនៃគណៈអភិបាលខេត្តជុំវិញបឹងទន្លេសាប និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៃបណ្តាខេត្តជុំវិញបឹងទន្លេសាបផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ