ឯកឧត្តម ផូ ផារិទ្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣
- ៩ ម៉ោងមុន ថ្ងៃទី១០ ខែមករា ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួង ស្ថាប័ន សរុបចំនួន ៤៤រូប។
កិច្ចប្រជុំខាងលេីមានគោលបំណងពិភាក្សាលើចំណុចសំខាន់ៗចំនួន៥គឺ៖
១.ស្នើពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣
២.ផ្តល់អនុសាសន៍ជំរុញការអនុវត្តវិធានការដែលនៅសេសសល់
៣.ផ្តល់អនុសាសន៍កំណត់គោលដៅថ្មីនៃសូចនាករដែលបានផ្លាស់ប្តូរឆ្នាំគោលចំពោះសូចនាករចំនួន២៖
-សូចនាករ “ចំណែកនៃវិស័យឧស្សហកម្មក្នុង ផ.ស.ស.”
-សូចនាករ “ចំណែកនៃវិស័យកម្មន្តសាលក្នុង ផ.ស.ស.”
៤.ស្នើផ្តល់អនុសាសន៍ណែនាំថាតើគួររៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP សម្រាប់ឆ្នាំ២០២៤
៥.ស្នើសុំផ្តល់អនុសាសន៍រៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP នៅឆ្នាំ២០២៥ ៕