ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមកិច្ចប្រជុំក្រុម ការងារបច្ចេកទេស អន្តរក្រសួង រៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍ ខេត្តព្រះសីហនុជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

ចែលរំលែក

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាង ដ៏ខ្ពង់ខ្ពស់ឯឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោក អាត ចាន់ដាវីដ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍ ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តា ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា (ក.ប.ព.ឆ) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា នៅសាលប្រជុំអគារ ឃ ជាន់ផ្ទាល់ដី នៃទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្នើសុំមតិយោបល់លើ ១). សេចក្តីព្រាងយុទ្ធសាស្ត្រជំរុញការអនុវត្តផែនការមេ ឆ្នាំ២០២៥-២០៣០ និង ២). សេចក្ដីព្រាងឯកសារទស្សនាទានស្ដីពីការបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសពហុបំណងខេត្តជាប់ឆ្នេរសមុទ្រ(រ.ត.ព.ឆ.) ជាគម្រោងសាកល្បង។

 

កិច្ចប្រជុំនេះបានផ្តោតលើកិច្ចការធំៗចំនួន ៣រួមមាន ១).តួនាទី និងទំនួល ខុសត្រួវ,២).រចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ, និង៣) .ការស្នើសុំធ្វើ ប្រតិភូកម្មសិទ្ធិអំណាច  ដើម្បីឱ្យការរៀបចំសេចក្តីព្រាងឯកសារ យុទ្ធសាស្ត្រជំរុញ ការអនុវត្តផែនការមេ សេចក្តីព្រាងឯកសារទស្សនាទានស្តីពីការបង្កើត រ.ត.ព.ឆ. កាន់តែមានភាពគ្រប់ជ្រុងជ្រោយ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ