លោក អ៉ិន ចាន់រតនៈ ដឹកនាំមន្ត្រីចំនួន ២រូប ចូលរួមវគ្គបណ្ដុះបណ្ដាលមន្ត្រីកម្ពុជា នៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី រយៈពេល១០ថ្ងៃ
- ៣ ថ្ងៃមុន ថ្ងៃទី៣០ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ប្រទេសចិន៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក អ៉ិន ចាន់រតនៈ អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីចំនួន ២រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលមន្ត្រីកម្ពុជា នៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ ខែ ធ្នូ ឆ្នៗ០២៤ ដែលមានការចូលរួមពីក្រសួង-ស្ថាប័ន របស់ប្រទេសកម្ពុជាចំនួន ១១ ក្រសួង-ស្ថាប័ន ដែលមានសិក្ខាកាមសរុបចំនួន ៣៣រូប ស្ត្រី៧ រូប។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ជួយជំរុញដល់មន្ត្រីរាជការក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានសិក្សាស្វែងយល់ពីការអភិវឌ្ឍ ភាពរីកចម្រើនលើគ្រប់វិស័យនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ដែលជាគំនិតផ្ដូចផ្ដើមបន្ទាប់ពីជំនួបទ្វេរភាគីរវាង សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា និងឯកឧត្ដម LIU Ning លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងដើម្បីស្វែងយល់អំពីឧស្សាហកម្ម កសិកម្មទំនើប ការអភិវឌ្ឍជនបទ ការអភិវឌ្ឍបៃតង ទេសចរណ៍ សមិទ្ធផល នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ច្រករបៀងពាណិជ្ជកម្មផ្លូវគោក និងផ្លូវសមុទ្រ និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងដំណើរទស្សកិច្ចសិក្សា។