ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

ចែលរំលែក

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានអញ្ជើញដឹកនាំគណៈកម្មការ អន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះ ត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ក្រាលកៅស៊ូ ពីរជាន់ (DBST) ១ខ្សែ ប្រវែងសរុប ៤ ១០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាង ក្រាលល្បាយថ្មភ្នំ ទទឹងម្ខាងៗ១ម កម្រាស់០,២ម សាងសង់លូមូលចំនួន ១១ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំលង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (គម្រោងលេខ DRR-NC-2023-No.004) ដែលអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទប្រើប្រាស់ថវិកាជំពូក២១ ដោយ មានការចូលរួមពីមន្រ្តីបច្ចេកទេសនៃតំណាងនាយកដ្ឋានផ្លូវលំជនបទ, តំណាងគណៈកម្មការ(គ.ត.វ),ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

 

ក្រោយពីបានចុះត្រួតពិនិត្យនិងវាយតម្លៃរួចមក គណៈកម្មការអន្តរក្រសួងបាន ឯកភាពសម្រេចប្រគល់ទទួលនិងបញ្ចប់សុពលភាពលើការអនុវត្តគម្រោងខាងលើនេះ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូន ដែលរស់នៅទីនោះ ជាពិសេសបាននាំយកវត្ថុអនុស្សាវរីយ៍ជាក្រម៉ា ជូនដល់ ប្រជាពលរដ្ឋដោយម្នាក់ៗ ទទួលបានក្រម៉ាមួយ ព្រមទាំងបានផ្តាំផ្ញើដល់ អាជ្ញាធរ មូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានដើម្បីប្រើប្រាស់ជាប្រយោជន៍បានយូរអង្វែងផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ