ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់សាលាភូមិន្ទរដ្ឋបាល
- ៩ ម៉ោងមុន ថ្ងៃទី២៦ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងរួមមាន លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ,លោក សេក មុនី អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវ,លោក ឆេង សុផាណារម្យ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងលោក ហ៊ុន ប៊ុនរ៉ា ប្រធានមជ្ឈមណ្ឌលកម្ពុជា-កូរ៉េ ដើម្បីចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់សាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមការងាររបស់សាលាភូមិន្ទរដ្ឋបាល ជាច្រើនរូបផងដែរ៕