ឯកឧត្ដម អ៉ិន ចន្ថា អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍វាយតម្លៃលទ្ធផលការងារកំណែទម្រង់ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងលើកទិសដៅការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥
- ៨ ម៉ោងមុន ថ្ងៃទី២៥ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍វាយតម្លៃលទ្ធផលការងារកំណែទម្រង់ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងលើកទិសដៅការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
អញ្ជើញចូលរួមក្នុងពិធីនេះ មាន ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី តំណាង ក្រសួងស្ថាប័ចំនួន ២១ក្រសួង ស្ថាប័ន ព្រទាំងមេបញ្ជាការរងរាជអាវុធហត្ថលើផ្ទៃប្រទេស (អ.ហ.ផ.ទ), នាយសេនាធិការរង អ.ហ.ផ.ទ, ការិយាល័យឯករាជ្យទាំង៣ និងសាលាទាំង២, ស្នងការដ្ឋាន អ.ហ.ផ.ទ, នាយការិយាល័យចំណុះស្នងការដ្ឋាន អ.ហ.ផ.ទ ទាំង ៧ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តទូទាំងប្រទេស សរុបចំនួន ១១៣រូប៕