
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង “ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨”
២ ម៉ោងមុន ថ្ងៃទី១៧ ខែមិនា ២០២៥
ខេត្តកោះកុង ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន ២ខ្សែ ដោយក្រាលដីល្បាយក្រួស ប្រវែងសរុប ៤ ៣៤០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតក្នុងភូមិថ្មី ឃុំជ្រោយប្រស់ និងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, តំណាងគណៈកម្មការ (គ.ត.វ), និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង៕