ឯកឧត្តម ផូ ផារិទ្ធដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ០១ខ្សែ ប្រវែង ៦ ១១០ម៉ែត្រ

ចែលរំលែក

ខេត្តកំពង់ធំ៖ ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ០១ខ្សែ ប្រវែង ៦ ១១០ម ដោយក្នុងនោះក្រាលកៅស៊ូ DBST ចំនួន ៦កំណាត់ ប្រវែងសរុប ៥ ៩១០ម ទទឹងខ្នងលើ ៥ម និងក្រាលបេតុងចំនួន ១កំណាត់ ប្រវែង ២០០ម ទទឹងខ្នងលើ ៧ម ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។

 

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មាធិការអន្តរក្រសួងរួចមក គណ:កម្មាធិការបានឯកភាពទទួលយកការ អនុវត្តការងារបញ្ចប់សុពលភាព ។ ទន្ទឹមនឹងការទទួលយកនេះ គណ:កម្មាធិការអន្តរ ក្រសួងបានសំណូមពរឲ្យបងប្អូន ប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឲ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់ បានយូរអង្វែង  ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ