ឯកឧត្តមម៉ា សុវណ្ណា បានចូលរួមកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥

ចែលរំលែក

ខេត្តមណ្ឌលគីរី៖នាថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា បានចូលរួមកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគីរី។

 

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូននិងជាប្រធានក្រុមការងារ រាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគីរី អមដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគីរី ឯកឧត្តម ថង សាវុនអភិបាលនៃគណៈ អភិបាលខេត្តមណ្ឌលគីរី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តមណ្ឌលគីរី ព្រមទាំង ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានមន្ទីរ ក្រុមប្រឹក្សាខេត្ត ស្រុកទាំងអស់ ព្រមទាំងសមាជិក សមាជិកាអង្គប្រជុំសរុបប្រមាណជាង ១០០ នាក់ ។

 

អង្គប្រជុំបានលើកឡើងពីរបាយការណ៍វឌ្ឍនភាពរបស់ខេត្តមណ្ឌលគីរីទាំងមូល ដែលបាននិងកំពុងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧តាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ដែលមាន ៖

– ការបែងចែកក្រុមការងារថ្នាក់ខេត្ត ថ្នាក់ ស្រុក ថ្នាក់ឃុំ

– បែងចែកក្រុមការងាររាជរដ្ឋាភិបាលតាម ស្រុក

–  រៀបចំរបាយការណ៍ប្រចាំត្រីមាស ឆមាស និប្រចាំឆ្នាំ

– ពិនិត្យ សំណើ សំណូមពរ ដោះស្រាយបញ្ហា ការប្រឈមជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមគោលការណ៍៖

  1. ការអនុត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំនុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ
  2. អនុវត្តវិធានការគន្លឹះទាំង ៥
  3. ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
  4. ការអនុវត្តការងារកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ
  5. ការផ្តល់សេវាជូនប្រជាពលរដ្ឋតាម យន្តការច្រកចេញចូលតែមួយ

 

បន្ទាប់មកមានសេចក្តីរាយការណ៍ចំនួន៥មន្ទីររួមមាន៖ មន្ទីរអភិឌ្ឍន៍ជនបទ មន្ទីរអប់រំយុវជននិងកីឡា មន្ទីរសុខាភិបាល មន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ និងមន្ទីរទេសចរណ៍។

 

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំបាន បូកសរុប និងវាយតម្លៃខ្ពស់ ចំពោះ លទ្ធផល ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តនិងមន្រ្តីថ្នាក់ខេត្ត ស្រុក សម្រេចបានគួរជាទីមោនៈនិងប្រកបដោយផ្លែផ្កា។

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ