លោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រ ឆ្នាំ ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រ ឆ្នាំ ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន  លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសមាជិកក្រុមការងារយេនឌ័រមកពីនាយកដ្ឋានជំនាញ សរុបចំនួន ៣១នាក់ ស្រី ២២នាក់ ។

 

បន្ទាប់ពីបានពិភាក្សារួចមកអង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម ៖

១- ឯកភាពលេីរបាយការណ៍បូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រ ឆ្នាំ២០២៤

២- បានឯកភាពលេីការរៀបចំ និងពិភាក្សា អំពីផែនការសកម្មភាពបន្តសម្រាប់ ឆ្នាំ២០២៥ ដោយផ្តោតសំខាន់ទៅលើគោលនយោបាយ ”  បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល ” ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ