
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
៧ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ២០២៤ នៅទីស្តីការក្រសួង ឯកឧត្ដម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកស្រី លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញក្រោមឱវាទ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីត្រួតពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ ២០២៤ ដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងលើកយកបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះ និងស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥៕