លោកជំទាវ ឯក គន្ធវារី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាខួបផ្លូវចំនួន ១ខ្សែ ប្រវែងសរុប ៧ ៤០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង

ចែលរំលែក

ខេត្តកោះកុង ៖ នាថ្ងៃពុធ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាខួបផ្លូវចំនួន ១ខ្សែ ដោយក្រាលល្បាយក្រួស ប្រវែងសរុប ៧ ៤០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងបានឯកភាព និងទទួលយកបញ្ចប់ការងារ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។

 

ជាមួយគ្នានេះ លោកជំទាវ ឯក គន្ធវារី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ