ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)
- ២ ថ្ងៃមុន ថ្ងៃទី១៩ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលដឹកនាំដោយលោកបណ្ឌិត Kyechun Lee ជានាយកគម្រោង និងប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ មានការអញ្ជើញចូលរួមពី ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស លោក លោកស្រីជាតំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានផែនការ និងទំនាក់ទំនងអន្តរជាតិ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក។
ក្នុងជំនួបពិភាក្សានេះ បានអង្គប្រជុំបានពិភាក្សាលើ កិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ លើការងារអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធនឹងតម្រូវការ និងវិស័យអាទិភាពនៃផែនការប្រទេស (Country plan) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់ព្រះរាជាណាចក្រកម្ពុជា៕