ឯកឧត្តម ពុត ហេម៉ុណ្ណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ស្ដីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ លើកទី៥
- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ដ្រីជំនាញ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ស្ដីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ លើកទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះ រៀបចំឡើងនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន ចំនួន ១៨ក្រសួង-ស្ថាប័ន នៃភាគីកម្ពុជា, តំណាងក្រសួង ស្ថាប័ន នៃភាគីកូរ៉េ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៨២នាក់។ ក្នុងនោះផងដែរ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើដល់ភាគីកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ លើគម្រោងដែលបានស្នើសុំ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយផ្តល់ជាហិរញ្ញប្បទានសហប្រតិបត្តិការ និង ជំនួយឥតសំណងបន្ថែមទៀត ក្នុងគោលដៅកសាងសហគមន៍ជនបទ តាមរយៈការកសាងសមត្ថភាពប្រជាជននៅតាមជនបទ និងផ្តល់ការបណ្តុះបណ្តាលបំណិនជីវិតដល់ប្រជាជននៅតំបន់ជនបទ៕