ឯកឧត្ដម អុិន ចន្ថា បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្មនិងទឹក (TWG-AW)
- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសលេខាធិការដ្ឋានត្រី-វិស័យ កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ (TSWG-AWR-Tri-Sectoral Working Group-Agriculture,Water resources and meteorology and Rural development) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្មនិងទឹក (TWG-AW) នៅសាលប្រជុំនាងនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួម
ពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធក្នុងជួររាជរដ្ឋាភិបាល និងរួមទាំងអង្គការដៃគូ ក្នុងវិស័យកសិកម្មនិងទឹក ជាសមាជិក សមាជិកានៃក្រុមការងារ TWG-AW និង TSWG-AWR សុបចំនួន ៤៩រូប ស្រ្តី ៧រូប។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងឆ្លងយោបល់លើចំណុចសំខាន់ៗដូចខាងក្រោម៖
១. សេចក្តីព្រាងកែសម្រួល លក្ខខណ្ឌការងារ (ToR) របស់ក្រុមការងារ TWG-AW
២. សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៥-២០២៨ និងផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៥ របស់ក្រុមការងារTWG-AW
៣. សេចក្តីព្រាងលក្ខខណ្ឌការងារ របស់លេខាធិការដ្ឋានTWG-AW
៤. ពិនិត្យពិភាក្សាអំពីលទ្ធភាព និងយន្តការសហការ សម្របសម្រួល និង/ឬ សមាហរណកម្មគ្នា នៃក្រុមការងារ TWG-AW និងក្រុមការងារត្រី-វិស័យ (TSWG-AWR)
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមសហប្រធានអង្គប្រជុំ បានណែនាំដល់លេខាធិការដ្ឋានទាំង២ វិស័យ ឱ្យពិនិត្យមើលលក្ខណ្ឌការងារទាំង ២ (ToR TWG-AW និង ToR លេខាធិការដ្ឋាន TWG-AW) នេះបន្ថែមទៀត និងត្រូវពិនិត្យមើលការចូលរួមគាំទ្រទាំងថវិកា និងបច្ចេកទេសពី ដៃគូអភិវឌ្ឍន៍ (DPs) ,ការពិភាក្សាគ្នាក្នុងចំណោមដៃគូអភិវឌ្ឍន៍ដើម្បីធ្វើសហប្រធាន តាមរយៈការប្តូរវេណគ្នា និងពិនិត្យមើលឱកាសក្នុងកិច្ចសហការ និងគាំទ្រពី DPs/NGOs ឱ្យទទួលបានជោគជ័យ រវាង TWG-AW និងTSWG-AWR ។