លោកជំទាវ គង់ សុធីរី បានអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៌វារីវប្បកម្ម លេីកទី១ នៅផ្សាររាត្រីសាន់សាញ ក្នុងបរិវេណបឹងកក់
- ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៌វារីវប្បកម្ម លេីកទី១ នៅផ្សាររាត្រីសាន់សាញ ក្នុងបរិវេណបឹងកក់ ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការពីក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានា។
ការតាំងពិព័រណ៍នេះ រៀបចំឡេីងដោយ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៏នៃការធ្វើវារីវប្បកម្ម លើត្រីគ្រប់ប្រភេទដោយផ្តោតលើគុណភាព សុខមាលភាព ក្នុងការបរិភោគត្រីចិញ្ចឹម និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមវារីវប្បកម្ម ជាមួយវារីវប្បករលក្ខណៈគ្រួសារ និងលក្ខណៈពាណិជ្ជកម្ម ដែលជាវិថីមួយជួយរុញកំណើនសេដ្ឋកិច្ចជាតិ។