លោក ខុន លីដូ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការបង្កើនការយល់ដឹងអំពីយន្តការ តួនាទី និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តសៀមរាប
- ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តសៀមរាប៖នាថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការបង្កើនការយល់ដឹងអំពីយន្តការ តួនាទី និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងគ្រោះមហន្តរាយដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅតាមក្រសួងស្ថាប័ន ក្រោមអធិបតីភាពឯកឧត្តម ឃុន សុខា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ដោយមានការអញ្ជើញចូលរួមពី តំណាងថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងពាក់ព័ន្ធ និងអង្គការស្បៀងអាហារពិភពលោក សរុបចំនួន ២៤រូប ស្រ្តី៣រូប។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បី
១. បង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីយន្តការគ្រប់គ្រងគ្រោះមហន្តរាយដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅតាមក្រសួងស្ថាប័ន។
២. ឱ្យអ្នកចូលរួមស្គាល់អំពីគោលគំនិតនិងគោលការណ៍គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាមូលដ្ឋានដោយធានានូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
៣. ណែនាំប្រព័ន្ធប្រកាសដឹងមុន (EWS) ជាក់លាក់តាមវិស័យនិងបង្ហាញពីសារៈសំខាន់ដ៏សំខាន់របស់ពួកគេក្នុងការត្រៀមលក្ខណៈគ្រោះមហន្តរាយ។