ឯកឧត្តម ទ្រី មេង អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤០ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
- ១២ ម៉ោងមុន ថ្ងៃទី៤ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ទីស្តីការក្រសួង ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤០ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាមួយលោក Michele Paba ប្រធានកម្មវិធីទឹកស្អាតនិងអនាម័យប្រចាំអង្គការ UNICEF ជាសហប្រធានសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងស្ថានទូត, អង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ (DPs/NGOs) ជាសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេស TWG-RWSSH រួមទាំងប្រធាន PWG-RWSSH និងប្រធាន/ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត ចូលរួមតាមប្រព័ន្ធអនឡាញ សរុបចំនួន ៦៣រូប៕