មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះពិនិត្យ និងវាយតម្លៃផ្លូវថែទាំខួបក្រាលល្បាយថ្មភ្នំ ១ខ្សែ ប្រវែង ១២ ០០០ម៉ែត្រ
១០ នាទីមុន ថ្ងៃទី៤ ខែធ្នូ ២០២៤
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN) ស្ដីពីការពិភាក្សាលើសេចក្ដីព្រាងរបៀបវារៈ នៃកម្មវិធីអង្គវិបស្សនារបស់ក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ អ្នកចូលរួមមានចំនួន ៤១ នាក់(ស្រី ១១ នាក់)។
គោលបំណង នៃកិច្ចប្រជុំនេះ គឺផ្ដោតទៅលើការត្រៀមរៀបចំ និងការពិភាក្សាគ្នាលើសេចក្ដីព្រាងរបៀបវាៈ នៃកម្មវិធីអង្គវិបស្សនា ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ៤-៦ ខែមីនា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប។