ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងសម្រេច សេចក្តីព្រៀងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០២៤-២០២៨

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក  ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ឬទ្ធី ឡង់ឌី ប្រធានការិយាល័យ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងសម្រេចសេចក្តីព្រៀងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ។ កិច្ចប្រជុំអន្តរក្រសួងខាងលើមានការចូលរួមពី តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ សរុបចំនួន ៨៥នាក់ ស្រី២០នាក់ ។

 

កិច្ចប្រជុំអន្តរក្រសួងខាងលើនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ ផ្ទៀងផ្ទាត់លើកចុងក្រោយនូវសូចនាករដែលគ្រប់ក្រសួង ស្ថាប័នបានបញ្ជូនមកក្រសួងផែនការ ជាពិសេសដើម្បីធ្វើការសង្ខេបសារជាថ្មីស្របតាមអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

 

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ គឺជាឯកសារគោលដ៏សំខាន់តែមួយគត់របស់រាជរដ្ឋាភិបាល ដែលនឹងបង្ហាញលម្អិតនូវគោលនយោបាយ យុទ្ធសាស្ត្រ សកម្មភាព កម្មវិធី និងគម្រោងសំខាន់ៗ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តសំដៅធ្វើឲ្យសម្រេចបាននូវបណ្ដាគោលដៅអាទិភាពរបស់ជាតិ ដូចមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានផែនការសកម្មភាព (ផ.យ.អ.ជ) ២០២៤-២០២៨៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ