ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមរត់ម៉ារ៉ាតុងអង្គរ ក្នុងឱកាសទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩

ចែលរំលែក

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត បានអញ្ជើញចូលរួមរត់ម៉ារ៉ាតុងអង្គរ ក្នុងឱកាសទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។ ក្នុងពិធីនោះផងដែរ មានអត្តពលិក ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ធាភិបាល, ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្ដាក្រសួង ស្ថាប័ន, ប្រជាពលរដ្ឋខ្មែរ​ និងទេសចរណ៍អន្តរជាតិ ចូលរួមរត់ សរុបចំនួន ១ ៤៣៧០នាក់។

កម្មវិធីនេះរៀបចំឡេីងក្នុងគោលបំណង​ ដេីម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា​ ប្រជាជនមានការលំបាក​ និងជនពិការភាព​ ជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ