ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញចូលរួមក្នុងសិក្ខាសាលាត្រួតពិនិត្យពាក់កណ្តាលអាណត្តិ (MTR) លើកម្មវិធីយុទ្ធសាស្រ្ត សម្រាប់ប្រទេសកម្ពុជារបស់ IFAD (COSOP 2022-2027)
- ៥ នាទីមុន ថ្ងៃទី២៧ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃច័ន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង SAAMBAT តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោង SAAMBAT បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាត្រួតពិនិត្យពាក់កណ្តាលអាណត្តិ (MTR) លើកម្មវិធីយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជារបស់ IFAD (COSOP 2022-2027) ក្រោមអធិបតីភាពឯកឧត្តម រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Frew Behabtu។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានអ្នកតំណាងក្រសួង ស្ថាប័នដែលអនុវត្តគម្រោងក្រោមហិរញ្ញប្បទាន iFAD និងអង្គការមិនមែនរដ្ឋាភិបាលសរុបជាង ៤០នាក់ ស្រី ៨នាក់ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។
ក្នុងពិធីបើកសិក្ខាសាលា លោក Julian Abram ទីប្រឹក្សា IFAD បានធ្វើបទបង្ហាញអំពី លទ្ធផលនៃវាយ តម្លៃ COSOP ពាក់កណ្តាលអាណត្តិ និងកិច្ចពិភាក្សា ជាក្រុមអំពីសង្គតិភាពរវាងគោលនយោបាយរបស់រាជរដ្ឋាភិបាល និង COSOP៕