ឯកឧត្តម ផូ ផារិទ្ធ ដឹកនាំគណៈកម្មាធិការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃលេីការងារថែទាំខួបផ្លូវចំនួន ០២ខ្សែ នៅខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម អ៉ីវ អនុរដ្ឋលេខាធការ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលេីការងារថែទាំខួបផ្លូវចំនួន ០២ខ្សែ ដោយក្រាលល្បាយក្រួសប្រវែងសរុប ១៣ ៣០០ម ទទឹង៤,៥ម និង ៥ម កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ឃុំសំបូរ និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មាធិការអន្តរក្រសួងរួចមក គណ:កម្មាធិការបានឯកភាពទទួលយកការអនុវត្តការងារតាមការស្នេីសុំរបស់ភាគីទទួលការ ។

ទន្ទឹមនឹងការទទួលយកនេះ គណ:កម្មាធិការអន្តរក្រសួងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឲ្យបានដិតដល់ ដេីម្បីធានាថាផ្លូវនេះអាចប្រេីប្រាស់បានយូរអង្វែង  ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ