លោក ទិត្យ សុផា បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យថ្នាលចម្រោះភក់លាមកចំនួន៤ ទីតាំង ក្នុងខេត្តចំនួន៣
- ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៥:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ៖ នាថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ៥-៦រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ទិត្យ សុផា អគ្គាធិការរង បានដឹកនាំមន្រ្តីអនាម័យថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងអង្គភាពគ្រប់គ្រងកម្មវិធី អភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើង លើវិស័យផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាពជំហាន៤ ចុះត្រួតពិនិត្យ ថ្នាលចម្រោះភក់លាមកចំនួន៤ ទីតាំងដូចខាងក្រោម ÷
១. ភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
២. ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង
៣. ភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៤. ភូមិគោកខ្វាវ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ក្នុងឱកាសចុះពិនិត្យថ្នាលទាំងនេះ ក្រុមការងាក៏បានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ និងគណៈកម្មការគ្រប់គ្រងថ្នាល ក្នុងគោលបំណងសិក្សាស្វែងយល់ ពីការគ្រប់គ្រង ថ្នាលទាំងនេះ ដើម្បីយកជាបទពិសោធន៍សម្រាប់អនុវត្តលើការងារ សាងសង់ថ្នាល ចំរោះភក់លាមកសាកល្បងក្នុងកម្មវិធីជំហាន៤ ខាងលើនេះ។