មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារទឹកស្អាត និងអនាម័យជនបទ និងជាគណៈអធិបតីក្នុងការរៀបចំប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទ១៣វិច្ឆិកាឆ្នាំ២០២៤
- ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១១:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តស្ទឹងត្រែង៖ នាថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដឹកនាំក្រុមការងារទឹកស្អាត និងអនាម័យជនបទ និងជាគណៈអធិបតីក្នុងការរៀបចំប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទ១៣វិច្ឆិកាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់៖អភិបាលរងនៃគណៈអភិបាលស្រុក,តំណាងអង្គការវឌ្ឍនភាពប្រចាំខេត្ត,មន្រ្តីអនុវត្តការងារទឹកស្អាត និងអនាម័យនបទថ្នាក់ស្រុក,មេឃុំ ,ក្រុមប្រឹក្សាឃុំ, មេភូមិ, អនុភូមិ, សមាជិកភូមិគ្រប់ភូមិ និងប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបអ្នកចូលរួមទំាងអស់ប្រមាណ៤០០នាក់។
ទិវានេះមានគាំទ្រដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការវឌ្ឍនភាពប្រចាំខេត្ត ដែលរៀបចំធ្វើឡើងស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងគោលបំណង៖ផ្សព្វផ្សាយពីការការអនុវត្ត ការលាងសម្អាតដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ ព្រមទាំងចលនាឱ្យប្រជាពលរដ្ឋមានការរៀបចំកន្លែងលាងសម្អាតដៃនៅតាមផ្ទះ និងនៅតាមទីសារណៈ ព្រមទាំងការសម្អាតបរិស្ថានឱ្យមានអនាម័យប្រកបដោយនិរន្តរភាព។