លោក ស្រ៊ិន ពុទ្ធី បានអញ្ជើញចូលរួមទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៥ នៅខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញចូលរួមទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៥ (១៣ វិច្ចិកា ២០០៩-១៣ វិច្ឆិកា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដែលប្រារព្ធឡើងនៅវត្តប្រាសាទសំរឹទ្ធជ័យ ស្ថិតនៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន ២១៩ នាក់ (ស្រី ៩៨ នាក់)។

ការប្រារព្ធទិវានេះ គឺដើម្បីផ្សព្វផ្សាយសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៥ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងផ្សព្វផ្សាយអំពីការលើកកម្ពស់ការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅក្នុងខេត្តកំពង់ធំ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ