ឯកឧត្ដម ជួប សំអាត អញ្ជើញចូលរួមក្នុងកិច្ចប្ររជុំអន្តរក្រសួង ដើម្បីពិនិត្យរួមគ្នាលើសេចក្ដីព្រាង សេចក្ដីព្រាងដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៤-២០២៨

ចែលរំលែក

រាជធានីភ្នំពេញ÷ នារសៀលថ្ងៃពុធ ៥រោច ខែកក្ដឹក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្ររជុំអន្តរក្រសួង ដើម្បីពិនិត្យរួមគ្នាលើសេចក្ដីព្រាង សេចក្ដីព្រាងកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៤-២០២៨។

 

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមចំនួន ១០៦រូប ។

 

គួរបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក៏មានយន្តការគាំទ្រដល់ការអនុវត្ត ក្នុងផ្នែកទី៤ ចង្កោមសកម្មភាពទី៣ ផងដែរ គឺ៖ “ការជំរុញសកម្មភាពបង្កើនចំណូល នៅតាមសហគមន៍ជនបទ” ដើម្បីរួមចំណែកពង្រឹងភាពធន់សង្គម-សេដ្ឋកិច្ច ដងដែរ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ