ឯកឧត្តម ជួប រតនា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង

ចែលរំលែក

ខេត្តព្រៃវែង៖ នាថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង។

 

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង លោក ស្រ៊ិន  ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក ឡុក វុទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងក្រុមការងារ លោក គឹម ហ៊ នាយកប្រតិបត្តិអង្គការ (EMW) លោក លោកស្រីតំណាងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងលោក លោកស្រីជាសមាជិក សមាជិកាក្រមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង អ្នកចូលរួមសរុបចំនួន ៩៩ នាក់ ស្រី ១៦ នាក់។

 

គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្ដោតលើចំណុចសំខាន់ៗដូចជា៖

១-ផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍គម្រោងទឹកស្អាត និងអនាម័យដែលធន់នឹង អាកាសធាតុប្រកបដោយបរិយាបន្ន

២-ពង្រឹងយន្តការក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាតជនបទថ្នាក់ខេត្ត ស្រុក និងឃុំ និង

៣-ពិនិត្យវឌ្ឍនភាពវិស័យ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រចាំឆ្នាំ ២០២៤។

 

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមធ្វើបទបង្ហាញពីអង្គភាពចំនួន ៣ គឺអង្គការលោកខាងលិចជួបលោក ខាងកើត(EMW) អង្គការស្អាតកម្ពុជា និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង។

 

ជាកិច្ចបញ្ចប់ ឯកឧត្តម ជួប រតនា បានមានមតិបិទ និងផ្ដល់អនុសាសន៍ចំនួន ០៧ រួមមាន:

១-បន្តការរៀបចំអង្គភាពឲ្យមានភាពល្អប្រសើរ អនាម័យ បរិស្ថាននៅតាមការិយាល័យនីមួយៗ

២-គ្រឿងសម្ភារ បរិក្ខារ ឯកសារផ្សេងៗ ត្រូវរៀបចំ ទុកដាក់ឲ្យមានរបៀបរៀបរយ ជាពិសេស ចំណតរថយន្ត

៣-មន្រ្តីទាំងអស់ត្រូវរួមគ្នាធ្វើការដោយផ្ដើមចេញពីភាពស្អាត  អនាម័យល្អ ដើម្បីប្រសិទ្ធភាពការងារ

៤-មន្រ្តីទាំងអស់ត្រូវក្ដាប់ឲ្យជាប់ និងយល់ដឹងឲ្យច្បាស់ពីកម្មវិធីអាទិភាពទាំង ០៤

៥-បន្តអនុវត្តកម្មវិធីអាទិភាពទាំង ០៤ ដើម្បីសម្រេចគោលដៅ

៦-បន្តធ្វើការយ៉ាងជិតស្និទជាមួយអង្គការ ដៃគូអភិវឌ្ឍន៍ និងលើកទឹកចិត្តពួកគាត់ឲ្យមានការចូលរួមកាន់តែច្រើន ដើម្បីសម្រេចគោលដៅ

៧-បន្តមានសាមគ្គីភាព សុខដុមរមណីយកម្ម និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ជាពិសេស ការពង្រឹងកិច្ចសហការជាមួយនាយកដ្ឋានបច្ចេកទេសទាំង ០២។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ