ឯកឧត្តម ហាប់ អូម៉ាលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន
- ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ពេជ្រ សំបូរ ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម រស់ នឿន អភិបាលរង នៃគណៈអភិនាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ សរុប ២១នាក់ ស្រី០៤នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដែលបានអានដោយលោក ហ៊ត ឫទ្ធី ប្រធានមន្ទីរ និងមតិស្វាគមន៍របស់ឯកឧត្តម រស់ នឿន អភិបាលរង នៃគណៈអភិនាលខេត្តប៉ៃលិន រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់មន្ត្រីរាជការមន្ទីរ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានថ្លែងអំណរគុណ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ និងផ្តល់អនុសាសន៍មួយចំនួន ដល់មន្ទីរ ដើម្បីបន្តអនុវត្តការងារឱ្យកាន់តែទទួលជោគជ័យបន្ថែមទៀត៕