ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកម្មវិធីទី៣
- ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅ ការងារបន្តខែធ្នូ ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកម្មវិធីទី៣ “ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្រ្តីជំនាញ សរុបចំនួន ៣២នាក់ ស្រ្តីចំនួន ៦នាក់។
ជាលទ្ធផល គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តការងាររបស់កម្មវិធីទី៣ សម្រេចបាន ១០០% នៃផែនការប្រចាំការ ដោយមិនមានការប្រឈមណាមួយគួរឱ្យកត់សម្គាល់នោះទេ។
ឯកឧត្តមរដ្ឋលេខាធិការ កោតសរសើរជូនចំពោះ ឯកឧត្តម លោកជំទាវ ដែលទទួលបន្ទុកការងារតាមនាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធាន នាយកដ្ឋាន និងរួមទាំងមន្រ្តីជំនាញ នៃនាយកដ្ឋានជំនាញទាំងអស់ ដែលបានខិតខំទាំងកំលាំងកាយចិត្ត ក្នុងការបំពេញការងារឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងទស្សនៈតែមួយគឺ “ រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវ ទាំងអស់គ្នា”៕