ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី
៣ ម៉ោងមុន ថ្ងៃទី២១ ខែធ្នូ ២០២៤
ខេត្តក្រចេះ ៖ នាថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារទឹកស្អាត និងអនាម័យ តំណាងឯកឧត្តម គង់ គឹមនី ប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត PWG អញ្ជើញដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្តចុះផ្ទៀងផ្ទាត់ និងវាយតម្លៃស្ថានភាពអនាម័យស្រុកស្នួលជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF។ ក្នុងឱកាសនេះដែរក៏មានការអញ្ជើញចូលរួមសហការ និងសម្របសម្រួលពីលោកអភិបាលស្រុក អភិបាលរងស្រុក និងលោកមេឃុំ ក្រោយចុះពិនិត្យជាក់ស្តែង ជាលទ្ធផលស្រុកស្នួល ត្រូវបានសម្រេចជាស្រុកទទួលបានការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលទាំងស្រុង ODF ផ្ទៃក្នុង នឹងត្រូវរៀបចំពិធីប្រកាស ODF នៅវេលាបន្ទាប់ឆាប់ៗនេះ៕