លោកជំទាវ ឯក គន្ធវារី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវ ចំនួន២ខ្សែ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
- ៦ នាទីមុន ថ្ងៃទី១៨ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
ខេត្តត្បួងឃ្មុំ ៖ នាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួប ផ្លូវចំនួន២ខ្សែ ក្រាលល្បាយក្រួស ប្រវែងសរុប ១៦ ៥០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ និងក្រុមការងារក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក ព្រមទាំងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីបម្រើផលប្រយោជន៍ និងធានាដល់ការប្រើប្រាស់បានយូរអង្វែង៕