ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស
៧ ម៉ោងមុន ថ្ងៃទី២៦ ខែធ្នូ ២០២៤
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៤រូប អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាស្តីពីសូចនាករគន្លឹះ និងការស្នើសុំថវិកា សម្រាប់ការរៀបចំសិក្ខាសាលា គឺសិក្ខាសាលាផ្សព្វផ្សាយថវិកាពលរដ្ឋ ,សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ស្តីពីគោលការណ៏ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕